យួនវាធ្វើយ៉ាងនេះ ព្រោះពេលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆំាងនិងបារាំង ច្រើនចេញពីប្រភពព្រះសង្ឃដូចជា ករណីបាតុកម្មព្រះសង្ឃក្នុងឆ្នំា ១៩៤២ ករណីអាចារ្យ ហែម ចៀវ, អាចារ្យខៀវ ជុំ, ព្រះគ្រូប៉ាងខាត, អាចារ្យ អ៊ុក ជា , ព្រះគ្រូ សូរ ហាយ ជាដើម។ គេឲ្យយួនដែលមាន ឈ្មោះក្រៅហៅថា អាចារ្យ អន មៀន យកឈ្មោះ ជា សឺង ង៉ុកមិញ ហើយបន្លំថា ជាប្អូនបង្កើតលោក សឺង ង៉ុកថាញ់ ទៀត ព្រោះកាល នោះលោកស៊ឹង ង៉ុកថាញ់មានកេរិ៍ឈ្មោះល្បីក្នុងការប្រឆំាងបារំាង ហើយពេលនោះខ្មែរកំពង់បាត់មេ ដោយលោកសឺង ង៉ុកថាញ់ ត្រូវ បារាំងចាប់ខ្លួន។
សន្និសិទ្ធហ្សឺណែវ ឆ្នំា១៩៥៤ បានសម្រេចឲ្យកងទ័ពបរទេសទំាង អស់ចេញពីកម្ពុជា តែកងទ័ពយៀកមិញយួនខាងជើងមិនបាន គោរពសេចក្តីសម្រេចនោះឡើយ។ ពេលទ័ពធំយួនដកថយទៅ យួនវៀតមិញបានទុកបណ្តាញចារកិច្ចធ្វើសកម្មភាពស្ងាត់ៗនៅតាមខេត្ត នានា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្តង។ ដើម្បីជាសញ្ញាសម្គាល់គ្នា នៅមុខផ្ទះគេតែងតែដំាដើមឬស្សីកែវមួយឬពីរដើមជានិច្ច។
ពួកយួនទាំងនោះនៅបន្លំខ្លួនធ្វើជាប្រកបរបរកំប៉ិកកំប៉ុកបើក ហាងកាត់ដេរសម្លៀកបំពាក់បុរសម៉ូដ អ៊ឺរ៉ុប នៅផ្សារចាស់ ជិតវិមាន ឯករាជ្យ។ នៅតាមខេត្តនានា ដូចជា ហាងកាត់ដេរ តៃល័រ នៅសៀមរាប ហាងធ្វើឡំាងរែកទឹក នៅផ្លូវលេខពីរ ក្នុងខេត្តបាត់ដំបង និងបនស្រីពេស្យាដែលភាគច្រើន មានមេជាស្រី្តយួន មើលការខុសត្រូវហើយនារីពេស្យាយួន គឺជាចារនារីតែម្តង។
Comments