ក្រោយពីបងប្អូនបានសិក្សាអានយ៉ាងលម្អិត ពីក្រុមខ្មែរក្រហមទាំង៤ក្រុម និងភូមិភាគ តំបន់ គ្រប់គ្រងរបស់មេកម្មាភិបាលខ្មែរក្រហម ដើម្បីបញ្ជាក់ថា នៅក្នុងតំបន់ណា មានការសម្លាប់ប្រជាពលរដ្ឋ បង្អត់អាហារ ធ្វើការលើសពលកម្ម។ ឥឡូវនេះ ខ្ញុំសូមលើកហេតុផលឱ្យបងប្អូនសិក្សាស្វែងយល់បន្ថែម ចំពោះការបាត់បង់អាយុជីវិតប្រជាជនខ្មែរ អស់ប្រមាណជាង២លាននាក់ នៅក្នុងរយៈពេលជាង៨ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋខ្មែរ ( បញ្ជាក់ : នៅក្នុងរបបសាធារណរដ្ឋខ្មែរ រយៈពេល៥ឆ្នាំ អត់មានជំរឿនប្រជាជននោះទេ ប្រជាពលរដ្ឋខ្មែរ ប្រមាណជាង១លាននាក់ ត្រូវបាត់បង់ជីវិតដោយសារ ការទម្លាក់គ្រាប់បែករាប់ម៉ឺនតោននៅទូទាំងប្រទេសខ្មែរ របស់ពួកកងទ័ពអាមេរិកកាំង . សង្គ្រាមឈ្លានពានរបស់ពួកទ័ពយួន ក្នុងរយ:ពេលបីឆ្នាំដំបូង សម្លាប់ទាហានខ្មែរនិង ប្រជាជនខ្មែរ អស់រាប់ម៉ឺននាក់ ជាពិសេសគឺការកង្វះចំណីអាហារជំងឺឆ្លង ជាដើម។ តែចុងក្រោយគេបានរាប់បញ្ចូលចំនួនជាង១លាននោះ ដាក់ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យតែម្ដង ដើម្បីដាក់បន្ទុកបន្ថែមកាន់តែធ្ងន់ លើពួកខ្មែរក្រហម ព្រោះពួកគេដឹងថា បើចោទរបបសាធារណរដ្ឋខ្មែរមិនបានទេ ព្រោះប្រជាជនខ្មែរ គាត់បានដឹងរឿងច្រើន )។
#ការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេល៣ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម ដែលជារបបដឹកនាំមួយ ដែលប្រឈមនឹងការឈ្លានពានរបស់ពួកយួនជិត២ឆ្នាំនិងចារកិច្ចយួនស្ទើរតែទូទាំងប្រទេស។
ទី១. សង្គ្រាមពួកយួនឈ្លានពាន ទាំង២ច្រក ភូមិភាគនិរតីនិងភូមិភាគបូព៌ា នៅក្នុងរយៈពេលជិត២ឆ្នាំ បានសម្លាប់កងទ័ពខ្មែរក្រហមនិងប្រជាជនខ្មែរ រស់នៅតាមព្រំដែន អស់ចំនួនរាប់ម៉ឺននាក់។
ទី២. ពួកយៀកមិញចារកិច្ចយួន បានបន្លំខ្លួន ចូលទៅនៅជួរកម្មាភិបាលរបស់ខ្មែរក្រហម ពួកនៅភូមិភាគបូព៌ានិងភូមិភាគនិរតី ពួកវាបានបញ្ជាឱ្យខ្មែរក្រហមនៅក្រោមបញ្ជាវា សម្លាប់អ្នកចេះដឹងនិងមនុស្សសង្គមចាស់ ចោលគ្មានសល់ អស់ចំនួនរាប់ម៉ឺននាក់ ដោយប្រាប់ថា អង្គការថ្នាក់លើជាអ្នកបញ្ជា។
ទី៣. យុទ្ធនាការបោសសម្អាត ពួកស៊ីរូងផ្ទៃក្នុង ក្បាលយួនខ្លួនខ្មែរ នៅពួកភូមិភាគបូព៌ា និងភូមិភាគពាយ័ព្យ ចំនួនប្រមាណ ជាង៦ម៉ឺននាក់ សម្លាប់នៅហ្នឹងកន្លែង និងចាប់ខ្លួន បញ្ជូនយកមកដាក់ក្នុងគុកទួលស្លែង នៅសល់តែជាង១០០នាក់ប៉ុណ្ណោះ ដែលដឹងខ្លួនទាន់ពេល ក៏នាំគ្នារត់ទៅស្រុកយួនទាន់ពេល ទើបមានរណសិរ្ស២ធ្នូ ប៉ែនសុវណ្ណ ជាមេគេ នៅក្រោមបញ្ជារបស់យួន។
ទី៤. គំនុំផ្ទាល់ខ្លួន ឃើញប្អូនដឹងស្រាប់ហើយថា អ្នកដែលរត់ចូលព្រៃ ព្រោះតែស្ដាប់តាមស្ដេច ដើម្បីយកអំណាចឲ្យស្ដេចវិញ អ្នកផ្សេងទៀតភាគច្រើនសុទ្ធតែជាចោរព្រៃ និងពួកដែលស្អប់សង្គមចាស់ របបរាស្រ្តនិយមនិងរបបសាធារណរដ្ឋខ្មែរ ក្រោយពីពួកខ្មែរក្រហមបានជ័យជំនះ នៅថ្ងៃទី១៧ មេសា ពួកខ្មែរក្រហមទាំងនោះ គឺរត់ចូលភូមិស្រុករបស់អ្នកស្រុក ដើម្បីទៅសម្លាប់នឹងសង់សឹក មានចំនួនភូមិជាច្រើន ដែលមានការសម្លាប់ ស្លាប់ប្រជាជនមួយភូមិក៏មាន គិតចំនួនការស្លាប់ ក៏មានចំនួនរាប់ពាន់នាក់ផងដែរ។
ទី៥. ពួកអាយកមុខ នៅតាមភូមិភាគនិងតំបន់ មួយចំនួន ពួកវាបានបង្ខំឲ្យប្រជាពលរដ្ឋធ្វើការលើសកម្លាំង ទាំងយប់ ទាំងថ្ងៃ នឹងកាត់បន្ថយការហូបចុករបស់ប្រជាពលរដ្ឋ ដើម្បីបានស្រូវអង្ករចំនួនច្រើន បញ្ជូនឲ្យកម្មាភិបាលថ្នាក់លើ អោយខាងលើកសរសើរ។ ឧទាហរណ៍ថា ក្នុងមួយកង តម្រូវឲ្យមួយរដូវបានស្រូវចំនួន១តោន តែវាបង្ខំឱ្យប្រជាពលរដ្ឋ ខំធ្វើឱ្យបាន ៣តោន ហើយវាកាត់បន្ថយការហូបចុក មិនឱ្យប្រជាពលរដ្ឋមានចំណីអាហារហូបគ្រប់គ្រាន់ ចំណែកពួកវាវិញ ពួកវាមានចំណីអាហារស៊ីបបូរ បើនិយាយពីប្រពន្ធមេកងវិញ គឺដូចជាសេដ្ឋីនី មានអ្នកបំរើឆ្វេងស្ដាំ ទៅណាមួយជំហាន ក៏មានអ្នកចាំបម្រើដែរ ចំណែកចំណីអាហារប្រជាពលរដ្ឋ វាប្រមូលកិបកេងស៊ីដែរគ្នាវា។ ដូច្នេះហើយទើបខ្ញុំនិយាយថា ការបង្ខំធ្វើការឱ្យលើសកំលាំងពលកម្មនិងការបង្អត់ចំណីអាហារ គឺមានដោយភូមិភាគនិងតំបន់នោះទេ។
សម្រាប់បងប្អូនដែលមិនបានសិក្សាកន្លងមកពីក្រុមខ្មែរក្រហមទាំងបួនក្រុម នឹងយល់បានពីភូមិភាគនិងតំបន់ ប្រហែលជាពិបាកយល់សំណេរនេះបន្តិចហើយ បើសិនបងប្អូន មានចម្ងល់នៅត្រង់ចំណុចណា អាចខម្មិនសួរបន្ថែមបាន៕ ចប់.
Comments