ការប្រតិកម្មរបស់កូនខ្មែរ ចំពោះ យួន.ថៃ សព្វថ្ងៃនេះ
ជាតិសាសន៍ខ្មែរគឺជាជាតិសាសន៍ស្លូតត្រង់ ឃើញអ្វីនិយាយហ្នឹង ទោះបីថាពួកគាត់ខ្លះមានចំណេះដឹងតិចតួចក្ដី តែអ្វីដែលគាត់ឃើញ ដែលមានភាពអយុត្តិធម៌ ដូចជារឿងវប្បធម៌ដែលថៃតែងតែលួចរបស់ខ្មែរយកទៅចម្លង បងប្អូនដឹងទេ កូនខ្មែរយើងខ្លះគាត់អត់សូវមានចំណេះដឹងទេ សូម្បីតែភាសាអក្សរអង់គ្លេស ក៏គាត់អត់មិនចេះសរសេរដែរ ពេលគាត់ទៅខម្មិន ក្នុងការផុសរបស់ថៃ ថា ថៃលួចវប្បធម៌ខ្មែរ ចំណែកថៃវិញគេតបជាភាសាអង់គ្លេស ធ្វើជាពើ ធ្វើមិនដឹង ចំណែកឯខ្មែរយើងមិនចេះអាន បានត្រឹមតែជេរគេរហូត រហូតដល់ជាតិសាសន៍គេដទៃផ្សេងទៀត គេវាយតម្លៃយើងថា ខ្មែរយើងចេះតែជេរ ថាគេលួច តែចេះមិនពន្យល់ថា ថៃលួចអ្វី? ដោយសារមានចំនេះដឹងតិចតួចផង ដូចបងប្អូនដឹងស្រាប់ហើយ យើងបានត្រឹមតែនិយាយថា ចោថៃលួចតែប៉ុណ្ណោះ នេះជាកំហុសដ៏ធំ របស់ពួកបណ្ឌិតបញ្ញវន្តខ្មែរ មួយចំនួន ដែលសម្ងំខ្លួនយកសុខ ទាំងខ្លួនមានចំណេះដឹង បែរជាធ្វើមិនដឹង មិនឮ ពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលឃើញជាតិសាសន៍គេដទៃ វាយតម្លៃខ្មែរ ចំណែកកូនខ្មែរបានត្រឹមជេរ ទោះបីថាគេជេរតបវិញ ក៏មិនចេះអាន ពួកគាត់មានតែទឹកចិត្ដដឹងថាគេលួចរបស់ខ្លួន តែគាត់មិនចេះពន្យល់ ហ៊ឺម....។
Comments