ការយល់ឃើញថា រដ្ឋាភិបាលកម្ពុជា បានងាកទៅរកចិនជាខ្នងបង្អែក ដើម្បីគេចពីនឹមគ្រប់គ្រងរបស់វៀតណាម គឺជារឿងដែលគ្រោះថ្នាក់បំផុត។ ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រជាជន មានគំនិតជាតិនិយមចំនួនច្រើន បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចពីនឹមគ្រប់គ្រងរបស់វៀតណាម មែន គឺមិនពិបាកទាល់តែសោះ។ នៅក្នុងបញ្ហាព្រំដែន ប្រទេសកម្ពុជា ធ្លាប់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដឹងពីការឈ្លានពានរបស់ប្រទេសថៃ កាលពីឆ្នាំ២០០៨ បានជោគជ័យ ហេតុអ្វីក៏មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅប្ដឹងដោះស្រាយជាមួយខាងភាគីវៀតណាមផងដែរទៅ? បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅក្នុងប្រទេសកម្ពុជា និងបញ្ហាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបាន ហេតុអ្វីរដ្ឋាភិបាលកម្ពុជា មិនព្រមយកមកប្រើការ? បញ្ហាការពង្វក់ប្រជាពលរដ្ឋ អត់ឱ្យខ្វល់ពីបញ្ហានយោបាយ ដោយការដាក់សម្ពាធផ្សេងៗ និងការព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលនិយាយពាក់ព័ន្ធបញ្ហាប្រវត្តិសាស្ត្រ បញ្ហានយោបាយបច្ចុប្បន្នភាព បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចចេញពីនឹមគ្រប់គ្រងវៀតណាមមែន ហេតុអ្វីក៏មិនជួយសម្រួលឲ្យប្រជាពលរដ្ឋ ឲ្យពួកគាត់មានចំណេះដឹងទូទៅ នឹងមានឱកាសចូលរួមនយោបាយទាំងអស់គ្នា?? ទាំងអស់នេះសុទ្ធតែជាកលល្បិចរបស់វៀតណាម ដើម្បីឲ្យអន្តរជាតិនិងប្រជាជនខ្មែរចំនួនធំ យល់ឃើញថា កម្ពុជាកំពុងតែងាកទៅរកចិន ជាខ្នងបង្អែក ដើម្បីគេចពីនឹមគ្រប់គ្រងរបស់វៀតណាម ហើយកលល្បិចមួយនេះ ពិតជាបានផលរបស់វៀតណាមមែន គឺអន្តរជាតិនិងប្រជាជនកម្ពុជា មួយចំនួនធំ បានគិតបែបហ្នឹង។
ក្នុងពេលបច្ចុប្បន្ននេះ កងទ័ពរបស់ចិន បានឈរជើងនៅក្នុងទឹកដីប្រទេសកម្ពុជា ចុះបើសិនជា មានបញ្ហានៅសមុទ្រចិនខាងត្បូង តើប្រទេសខ្មែរនឹងក្លាយទៅជាយ៉ាងណា? សូមបងប្អូនពិចារណាដោយខ្លួនឯងចុះ ព្រោះខ្ញុំបានសរសេរចំនួនពីរសំណេរកន្លងមកហើយ។ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិន គឺបានគ្រប់គ្រងដែនសមុទ្រនិងកោះមួយចំនួនរួចជាស្រេច ទោះជាមានរឿងអ្វីកើតឡើង ក៏ចិនបានចំណេញរួចជាស្រេច។ ចំណែកអាមេរិកវិញ លោកដូណាត្រាំ ដើម្បីការពារតំណែងរបស់ខ្លួន ជាប្រធានាធិបតីអាមេរិក បន្ត ក៏បានបង្កើតរឿងជាច្រើននៅសមុទ្រចិនខាងត្បូងដូចគ្នា ដើម្បីគាំពារប្រជាប្រិយភាពរបស់ខ្លួននៅទឹកដីប្រទេសអាមេរិក នៅក្នុងនោះក៏បានបែរមុខព្រួញសេដ្ឋកិច្ច យកក្រុមហ៊ុនយក្សបច្ចេកវិទ្យាទូរស័ព្ទចំនួន២ ដកចេញពីប្រទេសវៀតណាម ងាកទៅរកឥណ្ឌាដើម្បីការពារសេដ្ឋកិច្ចផងដែរ ទាំងនេះនេះសុទ្ធតែអាមេរិច មានផលចំណេញរួចស្រេចនៅក្នុងនោះ។ រីឯខាងប្រទេសវៀតណាមវិញ ព្រោះតែចង់ឲ្យសង្គ្រាមសមុទ្រចិនខាងត្បូង ផ្ទះឡើង បានធ្វើជាអ្នកចេញមុខជាងគេ នៅក្នុងបញ្ហាជម្លោះដែនសមុទ្រនោះ និងបង្កហេតុជាច្រើនតាមព្រំដែនគោកនិងព្រំដែនទឹក រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមថែមទៀត បើសិនជាមានបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូងកើតឡើង ប្រទេសកម្ពុជា ប្រាកដជាវៀតណាម អាចចូលឈ្លានពានដោយស្របច្បាប់អន្តរជាតិ ក្នុងលេសថា ការការពារប្រជាជនខ្លួន ព្រោះមានអន្តរជាតិជាច្រើន ក៏បានទទួលស្គាល់ថា ប្រទេសកម្ពុជា ពិតជាងាកទៅរកចិន ជាខ្នងបង្អែកពិតមែន (នេះហើយជារឿងគ្រោះថ្នាក់បំផុត កាលពីមុន ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះខាងភាគីវៀតណាម មិនអាចចូលឈ្លានពានកម្ពុជា ដោយចំមុខបានឡើយ តែបើសិនជាមានជម្លោះនៅដែនទឹកសមុទ្រចិនខាងត្បូង ប្រាកដជាគេហៅថាសង្រ្គាមលោកលើកទី៣ ហើយប្រទេសខ្មែរមានហានិភ័យជាងគេ ដោយសារមានវត្តមានកងទ័ពចិន នៅក្នុងប្រទេសកម្ពុជា ហើយជាទីកន្លែងដែលចិនត្រូវចល័តទ័ព ដឹកស្បៀងនិងបង្កសង្គ្រាមផ្សេងៗ។)
Comments