សង្គ្រាមវៀតណាមខាងជើងនិងអាមេរិក គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៤ ស្មើនឹងរយៈពេល១៩ឆ្នាំ. ៥ខែ. ៤សប្ដាហ៍ និង១ថ្ងៃ។ អាមេរិកធ្វើសង្គ្រាម គឺដើម្បីទប់ទល់នឹងលុបបំបាត់ លទ្ធិកុម្មុយនិស្តនៅក្នុងឥណ្ឌូចិន ចំណែកវៀតណាមខាងជើង គឺធ្វើសង្គ្រាមដើម្បីគ្រប់គ្រងទឹកដីវៀតណាមទាំងមូល នឹងចង់លេបយកប្រទេសកម្ពុជានិងប្រទេសឡាវ។ ព្រោះវៀតណាម បានបង្កើតពួកកុម្មុយនិស្ត នៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ តាំងពីសម័យអាណានិគមបារាំងមកម្លេះ។ ជាលទ្ធផលក្រោយអាមេរិកដកកងទ័ពចេញពីឥណ្ឌូចិន វៀតណាមខាងជើង ធ្វើសង្គ្រាមបន្ត យកឈ្នះវៀតណាមខាងត្បូង និងបង្រួបបង្រួមវៀតណាមទាំងពីរ បាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ ចំណែកពួកកុម្មុយនិស្តប្រទេសឡាវ ឈ្នះសង្គ្រាមក្នុងប្រទេសឡាវ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៥។ រីឯពួកកុម្មុយនិស្តប្រទេសកម្ពុជា ឈ្នះសង្គ្រាមក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
សរុបជារួមទៅ សម័យអាណានិគមបារាំង ក្រោយពីបារាំងដកកងទ័ពចេញពីឥណ្ឌូចិន យួនចំណេញ ទឹកដីខ្មែរមួយចំហៀង គឺទឹកដីខ្មែរកម្ពុជាក្រោម។ នៅសម័យសង្គ្រាមជាមួយអាមេរិក ភ្លើងសង្រ្គាម ចាប់ផ្ដើមពីស្រុកយួនសោះ បែរជាខ្ទីចប្រទេសខ្មែរនិងប្រទេសឡាវទៅវិញ ថែមទាំងស្រុកគ្រប់គ្រងប្រទេសខ្មែរនិងប្រទេសឡាវថែមទៀត។ នេះហើយជាសង្គ្រាមចំនួនទាំង២លើ ក បម្រើមនោគមវិជ្ជារបស់យួនដោយមិនដឹងខ្លួន ស្លាប់ទាំងប្រជាពលរដ្ឋនិងទាហាន បាត់ទាំងទឹកដី មកដល់ពេលសព្វថ្ងៃនេះ ក៏មិនទាន់គេចផុតពីមនោគមវិជ្ជា របស់យួនដែរ នួនជាបាននិយាយថា យួនត្រជាក់ណាស់ ត្រជាក់រហូតដល់ខ្មែរស្លាប់ខ្លួន ដោយមិនដឹងខ្លួន។
Comments