មេបញ្ជាការដឹកនាំកងទ័ពយួន ឈ្មោះថា ឡេឌឹកអញ់ បានដឹកនាំកងទ័ពយួនជាង២សែននាក់ ដើម្បីវាយលុកស្រុកខ្មែរ។ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ តែប៉ុណ្ណោះ កងទ័ពយួនវ៉ៃឈ្នះកងទ័ពខ្មែរក្រហម សឹងតែបានជោគជ័យ១០០% ហើយបានឡើងកាន់កាប់ គ្រប់គ្រងទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៧៩។ ក្រោយបែករបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ប៉ុល ពត បានជម្លៀសកងទ័ពព្រៃខ្មែរក្រហម ទាំងចាស់ ទាំងថ្មី បានចំនួនប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ មកឈរជើងនៅតាមបណ្ដាខេត្តជាយដែនថៃ ដើម្បីវាយទប់ទល់នឹងពួកកងទ័ពយួនប្រមាណជាង២សែននាក់ ដូចយកពងមាន់ ទៅជល់នឹងថ្មអញ្ចឹង។ នៅពេលនោះកងទ័ពខ្មែរក្រហមគ្រប់រូប ពួកគាត់បាននិយាយថា ពួកយើងមកដល់ផ្លូវទ័លច្រកហើយ អត់ផ្លូវដកថយទៀតហើយ ដូច្នេះមានតែ មុននឹងស្លាប់យើង១នាក់ ត្រូវកាត់ក្បាលកងទ័ពយួនឲ្យបាន៥នាក់។ នៅក្នុងសមរភូមិចុងក្រោយ រវាងពួកកងទ័ពខ្មែរក្រហម និងពួកកងទ័ពយួន នៅក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងរយៈពេល ៩ឆ្នាំ បានសម្លាប់កងទ័ពយួនរាប់ម៉ឺននាក់ នេះហើយជាសមរភូមិទាល់ច្រក គ្មានការដកថយ គឺមានតែប្រថុយស្លាប់ ដើម្បីរស់ ការពារជាតិទឹកដី។
នៅក្នុងព្រៃក្រោយបញ្ចប់ការបាញ់គ្នា ឃើញសុទ្ធតែសាកសពខ្មោចកងទ័ពយួន និងក្បាលយួន ដែលកងទ័ពព្រៃខ្មែរក្រហមកាត់ក្បាលចង នៅតាមដើមឈើ។ រហូតដល់កងទ័ពយួន ពួកវាធ្វើអ្វី កងទ័ពខ្មែរក្រហមមិនកើត ឈ្មោះឡេដឹកថូ ជាមេបញ្ជាការកងទ័ពយួន ដែលកាន់តួនាទីជំនួសមេបញ្ជាការកងទ័ពយួន ឡេឌឹកអញ់ បានបញ្ជាឲ្យ បង្ខំប្រជាជនខ្មែរស្លូតត្រង់ ទៅកាប់ព្រៃ ដើម្បីបង្កើតផែនការណ៍ក៥ ដើម្បីវ៉ៃខ្មែរក្រហមបន្ត នៅក្នុងផែនការណ៍ក៥ ជាវាលពិឃាតទី២ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ប្រជាពលរដ្ឋខ្មែរយើង អស់រាប់ម៉ឺននាក់ ដែលខ្លះស្លាប់ដោយសារចាញ់ទឹកដី និងខ្លះទៀតជាន់មីនអន្ទាក់របស់ខ្មែរក្រហម។ ទោះជាកាប់ព្រៃក៏ដោយ ពួកកងទ័ពយួននៅតែវាយមិនឈ្នះ ពួកកងទ័ពខ្មែរក្រហមដដែល។ នៅពេលនោះពួកយួនវាខឹងសម្បាយ៉ាងខ្លាំង ពួកវាក៏បង្កើតពួកប៉ូលីសអាបី បន្ថែមទៀត ដើម្បីវាយជាមួយខ្មែរក្រហមបន្ត ( ប៉ូលិសអាបី ជាខ្មែរដែលមិនចង់ធ្វើជាទាហាន សូកលុយយួនធ្វើជាប៉ូលិស)។ ព្រោះយួនវាដឹងថា ពួលកងទ័ពខ្មែរក្រហមមិនសម្លាប់ពួកទាហានប៉ារ៉ា នឹងមិនសម្លាប់ប្រជាជនធម្មតានោះទេ។ ក្រោយដឹងផែនការណ៍របស់យួន ពួកកងទ័ពខ្មែរក្រហមទាំងអស់ ឲ្យតែជួបពួកប៉ូលីសអាបី គឺសម្លាប់ចោលគ្មានមួយសល់នាក់ គិតជាចំនួនរាប់រយនាក់ នៅសមរភូមិស្រុកសំឡូត និងស្រុកដទៃជាច្រើនទៀត ក្នុងខេត្តបាត់ដំបង។
ការតស៊ូរបស់កងទ័ពខ្មែរក្រហម រហូតដល់ប្រទេសខ្មែរ ទទួលបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ពួកគាត់បានលះបង់ខ្លាំងណាស់ យកសាច់ស្រស់ ឈាមស្រស់ អាយុជីវិត របស់ពួកគាត់ ដើម្បីវាយទប់ទលពន្យារពេល ទម្រាំដល់ថ្ងៃពួកបរទេស ជាប្រទេសមហាអំណាចប្រទេសជាច្រើនមកជួយអន្តរាគមន៍ ក្នុងប្រទេសខ្មែរ។ ខ្ញុំថា បើកងទ័ពខ្មែរក្រហមមិនជួយវាយពន្យារពេលនោះទេ ប្រហែលប្រទេសខ្មែរយើងចប់ត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យួនលេបយកប្រទេសបាត់ទៅហើយ ក្លាយជាកម្ពុជាក្រោមទី២ ឬដូចប្រទេសចម្ប៉ានិងប្រទេសឡាវបាត់ទៅហើយ៕ ចប់.
Comments