តើនរណាជាអ្នកបង្កើតខ្មែរក្រហម?
ចម្លើយនោះគឺយួនព្រោះយួនបានបង្កើតបក្សបដិវត្តន៍កម្ពុជានៅក្នុងឆ្នាំ១៩៥១ ដើម្បីឲ្យមកគ្រប់គ្រងនៅស្រុកខ្មែរ ។ តើកងទ័ពខ្មែរក្រហមមានកម្លាំងមកពីណា ដើម្បីវ៉ៃយកឈ្នះរបបសាធារណរដ្ឋខ្មែរ? ចម្លើយ: មកពីមានការជួយជ្រុមជ្រែងពីយួននិងចិន ជាពិសេសគឺបានសម្ដេចសីហនុហៅខ្មែរចូលព្រៃ ទើបកងទ័ពខ្មែរក្រហម មានប្រជាប្រិយភាពកាន់តែខ្លាំង ដើម្បីយកឈ្នះរបបសាធារណរដ្ឋខ្មែរ ។ យួនជាអ្នកបង្កើតខ្មែរក្រហម ចុះហេតុអ្វីយួនជាអ្នកវ៉ៃពួកខ្មែរក្រហមទៅវិញ? ចម្លើយ: មកពីពួកខ្មែរក្រហមបានប្រឆាំងនិងយួន។ តើពួកខ្មែរក្រហមប្រឆាំងនឹងយួន មានគំនិតប្រឆាំងគ្នាអ្វីខ្លះ? ចម្លើយ: មកពីពួកខ្មែរក្រហមមានគំនិតប្រឆាំងគ្នានិងយួន ដូចជា ពួកខ្មែរក្រហមមិនព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួន ។ យួនបានចូលមកឈ្លានពានព្រំដែនខ្មែរលោក ប៉ុល ពត បានលើកកងទ័ពទៅវាយយកកោះត្រល់ និង ទឹកដីកម្ពុជាក្រោមពីយួនវិញ (ធ្វើឲ្យអន្តរជាតិថ្កោលទោស ដោយសារសម្លាប់យួនអស់ច្រើនពេក ទើបលើកកងទ័ពត្រឡប់មកវិញ) និងចំណុចតូចៗ ជាច្រើនទៀត។ បើយួនដឹងថា ពួកខ្មែរក្រហមប្រឆាំងនឹងខ្លួនហើយ ហេតុអ្វីក៏មិនលើកកងទ័ពយួនវ៉ៃពួកខ្មែរក្រហមភ្លាមៗ? ចម្លើយ: មកពីយួនទុកពេលឲ្យគេញសំងាត់របស់ខ្លួននៅក្នុងស្រុកខ្មែរ ប្រើឈ្មោះអង្គការ ដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានសិន រួចទម្លាក់កំហុសឲ្យពួកខ្មែរក្រហម។ ចុះហេតុអ្វីបានជា យួនបង្ខំលើកកងទ័ពមកវ៉ៃខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩? ចម្លើយ: ព្រោះមូលហេតុពីរយ៉ាង÷
*ទី១ ដោយសារលោក ប៉ុល ពត បានសម្លាប់ពួកគិញសម្ងាត់របស់យួនគ្មានសល់
*ទី២ លោកប៉ុលពត បានទាក់ទងទៅខាងលោកសេរីដើម្បីជួយស្រុកខ្មែរ ទើបបង្ខំឲ្យយួនមកវ៉ៃយកស្រុកខ្មែរមុនពេលអន្តរជាតិមកជួយអន្តរាគមន៍។
ក្រោយពីយួនវ៉ៃយកស្រុកខ្មែរបានហើយ តើមានព្រឹត្តិការណ៍អ្វីខ្លះទៀត? ចម្លើយ: មានព្រឹត្តិការណ៍ដូចជា យួនប្រមូលទ្រព្យសម្បត្តិខ្មែរជាច្រើនយកទៅស្រុកយួន *ផែនការក5 បានសម្លាប់ខ្មែរអស់ជាង៧០ម៉ឺននាក់* #សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ បានកាត់ទឹកដីខ្មែរជាច្រើនឲ្យទៅយួន និងព្រឹត្តិការណ៍តូចជាច្រើនទៀត។ តើហេតុអ្វីបានជាប្រទេសខ្មែរទទួលបានសន្ធិសញ្ញាទីក្រុងបារីស? ចម្លើយ: មកពីកងទ័ពខ្មែរក្រហមបានតស៊ូប្ដូរជីវិតរហូតដល់ដង្ហើមចុងក្រោយ ដែលមានការគាំទ្រពី ចិននិងអាមេរិច និងបណ្ដាប្រទេសដទៃជាច្រើនទៀត។ ចុះកងទ័ពពីរក្រុមផ្សេងទៀតរបស់ សម្ដេចនរោត្តមរណឫទ្ធិ និងលោកសឺនសាន? ចម្លើយ: កងទ័ពពីរក្រុមនេះ គ្រាន់តែជាឈ្នាន់នយោបាយរបស់យួនតែប៉ុណ្ណោះ ដើម្បីយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ក្នុងការលុបបំបាត់ពួកកងទ័ពខ្មែរក្រហម ។
លោក នួន ជា គឺជាបងធំទី២ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាដៃគូរបស់លោក ប៉ុល ពត ក្នុងការរៀបចំផែនការផ្សេងៗ ដើម្បីសម្លាប់ពួកខ្មែរយៀកមិញ(ក្បាលយួនខ្លួនខ្មែរ)អស់រាប់ពាន់នាក់ ព្រោះពួកវាជាអ្នកដែលសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន លោក នួន ជា ក៏បានធ្លាប់និយាយនៅក្នុងសាលាក្ដីកូនកាត់ ដែលកាត់ចុះ កាត់ឡើង រួចខ្លួនយួន ចិន អាមេរិច និងបណ្ដាប្រទេសដទៃជាច្រើនទៀត ថា ខ្ញុំបានវិភាគទុកមុនហើយ មុខជាទៅផ្លូវហ្នឹង ខ្ញុំគ្មានការសោកស្តាយនោះទេ ប៉ុន្តែខ្ញុំឈឺចាប់ចំពោះតុលាការនេះ រឿងផ្ទាល់ខ្លួនរបស់ខ្ញុំតែម្នាក់មិនអីនោះទេ ប៉ុន្តែរឿងនេះវាអយុត្តិធម៌សម្រាប់ប្រជាជនខ្មែរទាំងមូល ៕
Comments