✍️គិតត្រឹមតែរយៈពេល៦ខែ ពួកខ្មែរយៀកមិញ និងចារកិច្ចយួន ដែលបន្លំខ្លួននៅក្នុងជួរកម្មាភិបាល ទាំង៥ភូមិភាគនិងតំបន់ ប្រមាណជាង៦ម៉ឺននាក់ ត្រូវលោក ប៉ុល ពត បញ្ជាឱ្យសម្លាប់និងចាប់ខ្លួន យកមកសួរចម្លើយនៅគុកទួលស្លែង។
ការរៀបចំគម្រោងការធ្វើរដ្ឋប្រហារ របស់ពួកខ្មែរយៀកមិញ ចង់ផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ របស់លោក ប៉ុល ពត ក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយសារ លោក ប៉ុល ពត នៅពេលនោះមិនយល់ព្រម ស្ថិតនៅក្រោមនឹមគ្រប់គ្រងរបស់យួន និងប្រឆាំងនឹងយួនដាច់ខាត។ ពួកខ្មែរយៀកមិញ សំខាន់ៗ ជាលេខាទាំង៤ភូមិភាគ រួមមាន ឈ្មោះ ភឹម (សោ ភឹម) ជាលេខាភូមិភាគបូព៌ា។ ឈ្មោះ ស៊ី (ជូ ជេត) ជាលេខាភូមិភាគបស្ចិម។ ឈ្មោះ ញឹម (រស់ ញឹម)ជាលេខាភូមិភាគពាយ័ព្យ។ ឈ្មោះ ធុច (កុយ ធួន) ជាលេខាភូមិភាគឧត្តរ។ ឈ្មោះ យ៉ា (ណៃ សារ៉ាន់) ជាលេខាភូមិភាគឦសាន្ត ។
បងប្អូនសាកគិតទៅមើលថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម មានបែងចែកជា ៧ ភូមិភាគ និងតំបន់មួយចំនួន ចុះពួកនិយមយួន អាចគ្រប់គ្រងបានរហូតទៅដល់៥ភូមិភាគទៅហើយ តើមានសង្ឃឹមអ្វីទៀត? ពេលពួកវា ចង់សម្លាប់ប្រជាពលរដ្ឋ បង្អត់អាហារ និងបង្ខំឱ្យធ្វើការលើសកំលាំង វាតែងតែប្រើពាក្យថា អង្គការថ្នាក់លើ ជាអ្នកបញ្ជា ចំណុចនេះហើយ ដែលគេតែងនិយាយតៗគ្នាថា តើអង្គការជានរណា? បើសិនជាបងប្អូនចង់រកមុខឃាតករពិត សូមបងប្អូនសិក្សាពីពួកខ្មែរយៀកមិញ ពួកនិយមយួន ទាំង៥ភូមិភាគខាងលើ ឱ្យបានលំអិត ជាពិសេសស្រុក.ខេត្ត ដែលបងប្អូនធ្លាប់ឆ្លងកាត់ និងឮថាមានការសម្លាប់ច្រើនជាងគេ ខ្ញុំគិតថា បងប្អូនពិតជាអាចរកមុខឃាតករពិតឃើញ ហើយថែមទាំង ច្បាស់លាស់ថែមទៀត។
ខ្ញុំសុំបន្ថែមបន្តិចទៀត ក្រោយពី ឈ្មោះ សោភឹម ជាលេខាភូមិភាគបូព៌ា បាញ់សម្លាប់ខ្លួនឯង ដោយសារទាល់ច្រក វាយមិនឈ្នះកម្លាំងពួកភូមិភាគនារតី តាម៉ុក មានបញ្ជាផ្ទាល់ដោយ លោក ប៉ុល ពត ក្នុងពេលនោះ ស្ថានភាពនៅក្នុងភូមិភាគបូព៌ា និង៤ភូមិភាគទៀត មានចលាចលជាខ្លាំង ហើយកម្លាំងរបស់ លោក ប៉ុល ពត បានចាប់ផ្ដើមបោសសំអាតជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យទាំង៥ភូមិភាគ បើសិនជាពួកនៅរស់វិញប្រហែលជារលាយហើយប្រទេសខ្មែរយើង គ្រាន់តែគ្នីគ្នារបស់វា មិនដល់១០០នាក់ ដែលនៅមានជីវិត នាំគ្នារត់ទៅស្រុកយួន ដើម្បីគេចខ្លួនពីការសម្លាប់ បងប្អូនទាំងអស់គ្នាប្រាកដជាបានស្គាល់ស្រាប់ហើយមកដល់សព្វថ្ងៃនេះ តើមានឈ្មោះនរណាខ្លះ? ខ្ញុំអត់ហ៊ាននិយាយអ្វីច្រើនទេ។
ហើយឥលូវនេះ គេបានប្ដូរយុទ្ធសាស្ត្រ គ្រប់គ្រងប្រទេសខ្មែរ ដោយការបោះឆ្នោតវិញម្ដង សូមបងប្អូនចាំឲ្យច្បាស់ ការបោះឆ្នោតឃុំ.សង្កាត់ ពិតជាសំខាន់ខ្លាំងណាស់ ដើម្បីបំបែកចនាសម្ព័ន្ធថ្នាក់ក្រោម របស់សត្រូវយើង ឲ្យតែយើងបំបែករចនាសម្ព័ន្ធថ្នាក់ក្រោម របស់សត្រូវយើងបានហើយ មានន័យថាប្រទេសខ្មែរ ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងគឺពាក់កណ្ដាល ហើយពាក់កណ្តាលទៀត គឺនៅពេលដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ខ្ញុំអត់ហ៊ាននិយាយអ្វីលើសពីហ្នឹងទៀតនោះទេ ដូច្នេះបងប្អូនដឹងស្រាប់ហើយ សូមបងប្អូនកូនខ្មែរទាំងអស់គ្នា ខិតខំស្វែងយល់ពិចារណាដោយខ្លួនឯងចុះ៕ ចប់.
Comments