នៅពេលដែលសម្ដេចសីហនុប្រកាសហៅប្រជាជនចូលព្រៃដើម្បីប្រឆាំងនឹងលោកសេនាប្រមុខលន់ នល់ ពេលនោះក្នុងដៃលោកសេនាប្រមុខមានកងទ័ពតែ ២៥០០០នាក់ តែប៉ុណ្ណោះ។ ចំណែកឯកងទ័ពយៀកកុងដែលបង្កប់ខ្លួនក្នុងព្រៃមានចំនួន ៦ទៅ៨ម៉ឺននាក់ ពោលគឺច្រើនជាងទ័ពលោកសេនាប្រមុខ ចំនួន៤ដងឯណោះ។ ក្នុងស្ថានភាពនោះ លោកសេនាប្រមុខ ខំប្រឹងវ៉ៃនឹងយៀក កុងផង និង ចាប់ផ្តើមរើសទ័ពផង តើពិបាកយ៉ាងណាទៅ? ងាកមកប្រជាជនដែលខ្លួនកំពុងតែប្ដូរជីវិតជួយសង្គ្រោះ បែរជានាំគ្នារត់ចូលព្រៃ ទោះបីជាខំប្រឹងគ្រប់មធ្យោបាយហាមឃាត់យ៉ាងណាក៏មិនស្ដាប់ ហើយបែរជាជេរប្រទិចមកវិញទៀតផង។ គិតលើកត្តា២យ៉ាងនេះ គឺប្រជាជនក្បត់ទំនុកចិត្ត និង កងទ័ពមិនស្មើសត្រូវ បើសិនជាលោកសេនាប្រមុខ មិនមានចិត្តស្នេហាជាតិទេ ប្រហែលលោកទៅក្រៅប្រទេសតាំងពីដំបូងបាត់ទៅហើយ។ ប៉ុន្តែចិត្តជាកូនប្រុសអ្នកស្នេហាជាតិ ទោះស្ថិតក្នុងស្ថានភាពលំបាក យ៉ាងណាក៏មិនរត់ចោលមាតុភូមិដែរ ខំតស៊ូដល់ដំណាក់កាលចុងក្រោយ ប្រយុទ្ធតតាំងនឹងយៀកកុង។ការប្រយុទ្ធតតាំងប្រព្រឹត្តទៅអស់ជាច្រើនខែ ក៏ដើរដល់ចំណុចមួយដែលពិបាកបំផុត គឺខ្វះស្បៀងនិងសព្វាវុធ ដោយសារអាមេរិកផ្ដាច់ជំនួយ ទើបលោកចាញ់សង្គ្រាម។ ដូចមានពាក្យមួយថា "ការប្រមាថមើលងាយទឹកចិត្តអ្នកដែលជួយនោះ ជាការប្រមាថដ...
ប្រវត្តិសាស្ត្រកម្ពុជា