Skip to main content

Posts

Showing posts from November, 2020

កូនខ្មែរកំពុងងោកងុលភ្លេចខ្លួន

  កូនខ្មែរកំពុងតែងោកងុយភ្លេចខ្លួនបាត់បង់ការចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រខ្លួន បូករួមទាំងជំងឺអាត្មានិយមដល់ដំណាក់កាលពិបាកព្យាបាល។ មនុស្សស្លាប់រាល់ថ្ងៃតែប្រវត្តិសាស្ត្រប្រទេស1មិនត្រូវអោយស្លាប់ទៅតាមមនុស្សទេ ទោះជាសម័យណាក៏ដោយ ឆ្លាក់ជាប់នឹងថ្មរ ចងក្រងជាអក្សរ ជាចម្រៀង.....។ ងាក់មកឥឡូវ រឿងរ៉ាវប្រវត្តិសាស្ត្រដែលសំខាន់ៗ នាទសវត្ស60 ដល់ឆ្នាំ 79 ទើបតែថ្មីៗសោះដែលទាក់ទងដល់ជោគវាសនាអនាគតខ្មែរមួយប្រទេសតើមានខ្មែរប៉ុន្មាននាក់ដឹងរឿងរ៉ាវពិត ហើយមានប៉ុន្មាននាក់ចង់ដឹងរឿងរ៉ាវពិតប្រាកដ ហើយមានប៉ុន្មាននាក់ចង់និងព្យាយាមស្វែងយល់រឿងពិតទាំងនោះថាតើវាកើតឡើងដោយរបៀបណាអោយច្បាស់អោយពិតប្រាកដ? កូនអើយកូន យកឃាតករជាអ្នកមានគុណ បុព្វបុរសបូជាជីវិតជាប់ឈ្មោះសុទ្ធតែជាជនក្បត់ជាតិ។ បើខ្មែរភាគច្រើនមិនព្រមគិតមិនព្យាយាមស្វែងយល់ការពិត ត្រូវនឹងគេលាក់បាំងការពិតមិនចង់អោយយើងដឹងថែមទៀត តើយើងរំពឹងអីទៀត ។ មនុស្សកើតរាល់ថ្ងៃតែទឹកដីមិនបានកើតរាល់ថ្ងៃទេហេតុនេះយើងត្រូវរួមគ្នាថែរក្សាដីទឹកមាតុភូមិយើងអោយបានគង់វង្ស។ __________________________ រូបភាព: ជំរុំសាយធូ (site 2) សាយប៊ី (site B) ខាវអីដាង (Khao I Dang) ណងចាន់ (Nong Chan) តាទុំ (Ta Tum) រិទ្ធិសែន (Rith...

ដើមហេតុខ្មែរស្លាប់រយៈពេល៨ឆ្នាំ

  ក្រោយពីបងប្អូនបានសិក្សាអានយ៉ាងលម្អិត ពីក្រុមខ្មែរក្រហមទាំង៤ក្រុម និងភូមិភាគ តំបន់ គ្រប់គ្រងរបស់មេកម្មាភិបាលខ្មែរក្រហម ដើម្បីបញ្ជាក់ថា នៅក្នុងតំបន់ណា មានការសម្លាប់ប្រជាពលរដ្ឋ បង្អត់អាហារ ធ្វើការលើសពលកម្ម។ ឥឡូវនេះ ខ្ញុំសូមលើកហេតុផលឱ្យបងប្អូនសិក្សាស្វែងយល់បន្ថែម ចំពោះការបាត់បង់អាយុជីវិតប្រជាជនខ្មែរ អស់ប្រមាណជាង២លាននាក់ នៅក្នុងរយៈពេលជាង៨ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋខ្មែរ ( បញ្ជាក់ : នៅក្នុងរបបសាធារណរដ្ឋខ្មែរ រយៈពេល៥ឆ្នាំ អត់មានជំរឿនប្រជាជននោះទេ ប្រជាពលរដ្ឋខ្មែរ ប្រមាណជាង១លាននាក់ ត្រូវបាត់បង់ជីវិតដោយសារ ការទម្លាក់គ្រាប់បែករាប់ម៉ឺនតោននៅទូទាំងប្រទេសខ្មែរ របស់ពួកកងទ័ពអាមេរិកកាំង . សង្គ្រាមឈ្លានពានរបស់ពួកទ័ពយួន ក្នុងរយ:ពេលបីឆ្នាំដំបូង សម្លាប់ទាហានខ្មែរនិង ប្រជាជនខ្មែរ អស់រាប់ម៉ឺននាក់ ជាពិសេសគឺការកង្វះចំណីអាហារជំងឺឆ្លង ជាដើម។ តែចុងក្រោយគេបានរាប់បញ្ចូលចំនួនជាង១លាននោះ ដាក់ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យតែម្ដង ដើម្បីដាក់បន្ទុកបន្ថែមកាន់តែធ្ងន់ លើពួកខ្មែរក្រហម ព្រោះពួកគេដឹងថា បើចោទរបបសាធារណរដ្ឋខ្មែរមិនបានទេ ព្រោះប្រជាជនខ្មែរ គាត់បានដឹងរឿងច្រើន )។  #...

លោកសេនាប្រមុខលន់ នល់

កាលពីសម័យសង្គមរាស្រ្តនិយម យួនបានគិតថា ឲ្យទៅចាប់សម្ដេចសីហនុ ជាប់ហើយ នោះអ្វីផ្សេងៗនិងគ្មានបញ្ហា។ ព្រោះយួនដឹងថា ខ្មែរយើងគោរពសម្ដេចសីហនុខ្លាំងណាស់។  តែជាអកុសលអី ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្ត ព្រៃវែង ស្វាយរៀង បានឡើងមកបាតុកម្ម តវ៉ានៅភ្នំពេញ រឿងវត្តមានកងទ័ពយួនយៀកកុងនៅក្នុងដីខ្មែរ។ ព្រោះបានធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋខ្មែរមិនអាចរស់បាន ដូចជា រំលោភកូនស្រីអ្នកស្រុក លួចគោលួចក្របី អុកឡុកភូមិស្រុក ជាដើម .ល.។ នៅពេលនោះលោកសេនាប្រមុខលន់ នល់ បានទៅយាងសម្ដេចសីហនុ ដល់ប្រទេសបារាំង តែទ្រង់យកលេសនេះ លេសនោះ មិនព្រមយាងមក។ ពេលនោះ លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ បានសម្រេចចិត្តប្រជុំសភា បោះឆ្នោត ដកសេចក្ដីទុកចិត្តសម្តេចសីហនុ ដើម្បីដេញយួន។ ប៉ុន្មានថ្ងៃក្រោយមក ក៏បើកយុទ្ធនាការ ដេញយួនចេញពីស្រុកខ្មែរ យួនណាមិនព្រមចេញ កងទ័ពបានបាញ់បណ្ដែតតាមទឹកទៅស្រុកវាវិញ យួនវាថាស្អប់លោកសេនាប្រមុខលន់ នល់ ខ្លាំងណាស់។ នេះជារឿងដែលយួនមិនអាចនឹកស្មានដល់ ព្រោះវាគិតថាឲ្យតែចាប់សម្ដេចសីហនុ ជាប់គឺបានហើយ។  មកដល់សព្វថ្ងៃនេះវិញ យួនឱបទាំងថ្នាក់ដឹកនាំ ឱបទាំងប្រជាជន អោយតែខ្មែរយើងខ្លាំង ឬប្រតិកម្មបន្តិច វាមិនដែលហ៊ាននោះទេ។ បើពីមុខយើងវ...

លោកតា ក្រម ង៉ុយ

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ នៅពេល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ ក្រម ង៉ុ​យ​ទទួលអនិច្ចកម្ម​ទៅ គាត់​បាន​បន្សល់​ស្នាដៃ​ចុងក្រោយជា​បណ្តាំ​ក្រម ង៉ុ​យ បង្ហាញ​ពី​ភាពល្ងង់ខ្លៅ និង​ការ​ខ្ចិ​ល ច្រអូស​នៃ​ជនជាតិ​យើង នៅមុខ​ភាពរហ័សរហួន​ឆ្លាត​កេង​ប្រ​វ័​ញ​នៃ​ជនបរទេស​មាន ចិន យួន​ជាដើម។ ✍️ពាក្យបណ្តាំមនុស្សបុរាណ ទំនៀមទម្លាប់ខ្មែរ ខំធ្វើស្រែចង់បានស្រូវ ធ្វើរាល់ៗរដូវ នៅតែស្រូវសុីមិនគ្រប់ ធ្វើស្រែហត់នឿយណាស់ ចិននៅផ្ទះដេកជំទែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ ជាតិខ្មែរឥតគំនិត សុីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឪចិនអូសអស់ ចិនមកពីស្រុកនាយ មានសម្ពាយជារបស់ មិនទាន់ចេះខ្មែរសោះ មានកេរ្តិ៍កោះស្រែចំការ កវែកចង្រ្កានឆ្នាំង ផ្សំកម្លាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្...

ហូជីមិញ....

វ៉ៃជាមួយបារាំង ច្បាំងជាមួយអាមេរិច ចុងក្រោយមកខ្ទិច ទឹកដីខ្មែរនិងទឹកដីឡាវ សាហាវមែនតាហូ។ វាបង្កើតវៀតមិញ វាមិនបង្កើតតែយួនគ្នាវាទេ វាយកលេសដេញបារាំង មកបង្កើត #ឡាវវៀតមិញ #ខ្មែរវៀតមិញ #និងយួនវៀតមិញ ដើម្បីតែផលប្រយោជន៍ប្រទេសវា។ ដល់ពេលពួកបារាំង និងពួកអាមេរិក នាំគ្នាចេញផុតពីឥណ្ឌូចិន ស្រាប់តែប្រទេស ឡាវ និងប្រទេសខ្មែរ ត្រូវខ្ទេចម៉ត់ ហើយនៅក្រោមនឹមត្រួវត្រាវាទាំងអស់។ ជីវិតកងទ័ពជាតិខ្មែរ និងរាស្ត្រខ្មែររាប់លាននាក់ ត្រូវបានបូជាដើម្បីឱ្យវាកើបប្រយោជន៍ពីសង្គ្រាមទៅវិញ។ រហូតមកដល់ពេលនេះ វាមានគុណលើឯង ហើយពាក់ឈ្មោះជា Hero of Indo-china ថែមទៀត! បើនិយាយច្រើនទៅវានាំតែក្ដៅដល់ម្នាក់នោះថែមទៀត!

លោកសង្ឃឈ្មោះ ចូវ ជាជាតិយួន

សង្ឃយួនមួយអង្គ ឈ្មោះ ចូវ ជាជាតិយួន បានបន្លំខ្លួន បួសធ្វើជាព្រះសង្ឃខ្មែរ នៅលើភ្នំសំពៅ ក្នុងខេត្តបាត់ដំបង សព្វថ្ងៃគេហៅឈ្មោះ ល្អាងលោកតាចូវ គឺជាខ្សែរយៈបណ្តាញចារកិច្ចយួនវៀតមិញ ។  ហូជីមិញ បានបង្កើតបណ្ដាញចារកម្មនៅក្នុងស្រុកខ្មែរ តាំងពីឆ្នំា១៩៤៧មកម្លេះ ដែលកាលនោះ ពួកយួនខាងជើងបាននំាអាវុធចូលមកក្នុងប្រទេសខ្មែរ។ ហើយបង្កើតមូលដ្ឋានបីកន្លែងនៅក្នុងស្រុកខ្មែរ គឺនៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងនៅស្រុកកំពង់ត្រាច ខេត្តកំពត និងនៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់មក វៀតមិញបានបង្កើតខ្មែរ វៀតមិញនិងរាយបណ្តាញចារកិច្ចយួននៅស្ទើរគ្រប់ទីរួមខេត្តខ្មែរ ជាពិសេសនៅក្រុងភ្នំពេញតែម្តង។ គេយកពួកយួនដែលមានកំណើតនៅស្រុកខ្មែរឲ្យមកធ្វើកិច្ចការអស់ទាំងនេះ។ ជាដំបូងគេឲ្យយួនម្នាក់ឈ្មោះ សឺង ង៉ុកមិញ កើតនៅខេត្តកំពត ឲ្យចូលបួសជាព្រះសង្ឃខ្មែរគណថេរវាទ រួចចូល មករៀនជាប់សញ្ញាបត្រសាលាបាលីនៅក្រុងភ្នំពេញ។  យួនវាធ្វើយ៉ាងនេះ ព្រោះពេលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆំាងនិងបារាំង ច្រើនចេញពីប្រភពព្រះសង្ឃដូចជា ករណីបាតុកម្មព្រះសង្ឃក្នុងឆ្នំា ១៩៤២ ករណីអាចារ្យ ហែម ចៀវ, អាចារ្យខៀវ ជុំ, ព្រះគ្រូប៉ាងខាត, អាចារ្យ អ៊ុក ជា , ព្រះគ្រូ សូរ ហាយ ជាដើម។ គេឲ្យយួនដែល...

ចម្រៀងដាស់សារតីយុវជនសម័យសាធារណរដ្ឋ(លន់ នល់)

អត្ថន័យចម្រៀងឃ្លាខ្លីៗ ទាំងបីបទ របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលល្បីបំផុតនៅក្នុងរបបសាធារណរដ្ឋខ្មែរ តែខ្មែរសម័យនេះ ប្រហែលជាភ្លេចអស់ហើយ។ បទ លាតំណែងចាស់  បុណ្យស័ក្តិអក្ខរា មុខងារកវីលក់កាព្យអឺសម្ដី ចិញ្ចឹមអឺជីវិត យៀកកុងវាយស្រុក ខ្ញុំសែនតូចអឺចិត្ត ខ្ញុំកើតអឺគំនិត ស័្មគ្រធ្វើទាហាន ធ្លាប់អង្គុយតុអើយស្រណុកចិត្តដែរ បើគិតអឺរឿងខ្មែរ យៀកកុងអឺឈ្លានពាន មិនអាចឱបដៃដោយខ្វះចិត្តហ៊ាន ញាតិផៅអឺសន្ដានគេនឹងនិន្ទា........... បទ គំនុំម្ភៃឆ្នាំ ជំនាន់យៀកមិញ វាទិញវាចាប់ វាបានសម្លាប់ឪពុកម្ដាយខ្ញុំអើយ (ពីរដង) ខ្ញុំរស់កំព្រាជីវិតអើយទូលភ្នំ ខ្ញុំចងគំនុំ ជាងម្ភៃឆ្នាំហើយ (ពីរដង)............. បទ វាចាយុទ្ធមិត្តភូមិគគីធំ ភូមិគគីរធំដែលខ្ញុំធ្លាប់ស្គាល់អើយ ធ្លាប់បានតទល់ប្រហារយៀកកុងអើយ នឹកឃើញយប់មួយងងឹតសូន្យសុង ភ្លៀងធ្លាក់ដីផុងកំពុងបាញ់ខ្មំាងអើយ។ ខ្ញុំលូនកាត់វាល ននាលកាត់គ្រាប់អើយ ត្រែងត្រល់ស្រទាប់ដុះលាយកូនរាំងអើយ ខ្មាំងរៀនបាញ់អូន បងយកទ្រូងពាំង មិត្តបងដៃត្រង់បាញ់ខ្មាំងក្សិណក្ស័យ........... នៅមានបទចម្រៀងជាច្រើនបទទៀត ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចម្រៀងទាំងអស់នេះមិនមែនត្រឹមតែបង្ហាញពីមនោសញ្ចេតនានោះទេ តែវាជាទំរង...

កម្ពុជាងាកទៅរកចិនជាខ្នងបង្អែក

 ការយល់ឃើញថា រដ្ឋាភិបាលកម្ពុជា បានងាកទៅរកចិនជាខ្នងបង្អែក ដើម្បីគេចពីនឹមគ្រប់គ្រងរបស់វៀតណាម គឺជារឿងដែលគ្រោះថ្នាក់បំផុត។ ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រជាជន មានគំនិតជាតិនិយមចំនួនច្រើន បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចពីនឹមគ្រប់គ្រងរបស់វៀតណាម មែន គឺមិនពិបាកទាល់តែសោះ។ នៅក្នុងបញ្ហាព្រំដែន ប្រទេសកម្ពុជា ធ្លាប់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដឹងពីការឈ្លានពានរបស់ប្រទេសថៃ កាលពីឆ្នាំ២០០៨ បានជោគជ័យ ហេតុអ្វីក៏មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅប្ដឹងដោះស្រាយជាមួយខាងភាគីវៀតណាមផងដែរទៅ? បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅក្នុងប្រទេសកម្ពុជា និងបញ្ហាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបាន ហេតុអ្វីរដ្ឋាភិបាលកម្ពុជា មិនព្រមយកមកប្រើការ? បញ្ហាការពង្វក់ប្រជាពលរដ្ឋ អត់ឱ្យខ្វល់ពីបញ្ហានយោបាយ ដោយការដាក់សម្ពាធផ្សេងៗ និងការព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលនិយាយពាក់ព័ន្ធបញ្ហាប្រវត្តិសាស្ត្រ បញ្ហានយោបាយបច្ចុប្បន្នភាព បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចចេញពីនឹមគ្រប់គ្រងវៀតណាមមែន ហេតុអ្វីក៏មិនជួយសម្រួលឲ្យប្រជាពលរដ្ឋ ឲ្យពួកគាត់មានចំណេះដឹងទូទៅ នឹងមានឱក...

សីលធម៍បដិវត្តន៍ តាហូ

សីលធម៍បដិវត្តន៍ តាហូ ចាស់ៗនៅដែនកម្ពុជាក្រោម បានក្រេបយកសិលធម៏ខ្មោច ហូជី​ មិញ យ៉ាងជូរចត់ជាទីបំផុត រហូតដល់ចាស់ខ្លះបានចងក្រងជាលាយលាក់អក្សរមួយឃ្លាយ៉ាងខ្លី ទុកផ្តាំកូនចៅឱ្យចង់ចាំថា សិលធម៏ហូ ជី​ មិញ ជាសិលធម៏មួយប្រល័យពូជសាស្រ្តខ្មែរឲ្យរលាយបាត់អស់។  សៀវភៅគួរទិញអានស្វែងយល់ តែអ្នកលក់ កុំលក់ឡើងថ្លៃ ដូចថ្ងៃមុន។.

ប្រវត្តិសាស្ត្រកម្ពុជា

  ការប្រតិកម្មរបស់កូនខ្មែរ ចំពោះ យួន.ថៃ សព្វថ្ងៃនេះ ជាតិសាសន៍ខ្មែរគឺជាជាតិសាសន៍ស្លូតត្រង់ ឃើញអ្វីនិយាយហ្នឹង ទោះបីថាពួកគាត់ខ្លះមានចំណេះដឹងតិចតួចក្ដី តែអ្វីដែលគាត់ឃើញ ដែលមានភាពអយុត្តិធម៌ ដូចជារឿងវប្បធម៌ដែលថៃតែងតែលួចរបស់ខ្មែរយកទៅចម្លង បងប្អូនដឹងទេ កូនខ្មែរយើងខ្លះគាត់អត់សូវមានចំណេះដឹងទេ សូម្បីតែភាសាអក្សរអង់គ្លេស ក៏គាត់អត់មិនចេះសរសេរដែរ ពេលគាត់ទៅខម្មិន ក្នុងការផុសរបស់ថៃ ថា ថៃលួចវប្បធម៌ខ្មែរ ចំណែកថៃវិញគេតបជាភាសាអង់គ្លេស ធ្វើជាពើ ធ្វើមិនដឹង ចំណែកឯខ្មែរយើងមិនចេះអាន បានត្រឹមតែជេរគេរហូត រហូតដល់ជាតិសាសន៍គេដទៃផ្សេងទៀត គេវាយតម្លៃយើងថា ខ្មែរយើងចេះតែជេរ ថាគេលួច តែចេះមិនពន្យល់ថា ថៃលួចអ្វី? ដោយសារមានចំនេះដឹងតិចតួចផង ដូចបងប្អូនដឹងស្រាប់ហើយ យើងបានត្រឹមតែនិយាយថា ចោថៃលួចតែប៉ុណ្ណោះ នេះជាកំហុសដ៏ធំ របស់ពួកបណ្ឌិតបញ្ញវន្តខ្មែរ មួយចំនួន ដែលសម្ងំខ្លួនយកសុខ ទាំងខ្លួនមានចំណេះដឹង បែរជាធ្វើមិនដឹង មិនឮ ពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលឃើញជាតិសាសន៍គេដទៃ វាយតម្លៃខ្មែរ ចំណែកកូនខ្មែរបានត្រឹមជេរ ទោះបីថាគេជេរតបវិញ ក៏មិនចេះអាន ពួកគាត់មានតែទឹកចិត្ដដឹងថាគេលួចរបស់ខ្លួន តែគាត់មិនចេះពន្យល់ ហ៊ឺម....។ ចំ ណែករឿងយួនឈ្លានពាននិងធ្វើស្...